ខេត្តកណ្ដាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយមនុស្សធម៌ មកចែកជូនដល់គ្រួសារមានជីវភាពខ្វះខាត ចំនួន ១៨០គ្រួសារ រស់នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម តាំង ម៉េងលាន បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ សូមកុំមានការធ្វេសប្រហែសពីជំងឺកូវីដ១៩នេះឲ្យសោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវចេះថែរក្សាសុខភាព អនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងដៃជាមួយ អាកុល ឬសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាស់ជាប្រចាំ បើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ។
បន្ថែមពីលើនេះ ឯកឧត្តមក៍បាន ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាអនុវត្តតាម វិធានការការពាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ ដែល៣កុំ រួមមាន កុំទី១.កុំចាប់ដៃគ្នា ២.កុំទៅកន្លែងណាមានមនុស្សច្រើន ៣.កុំនៅបន្ទប់ដែលបិទជិត គ្មានខ្យល់ចេញចូល ៣ការពាររួមមាន ទី១.ពាក់ម៉ាស់ ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាព មួយម៉ែត្រកន្លះឡើងទៅ។
សូមបញ្ជាក់ថា៖អំណោយដែលចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរួមមាន៖ អង្ករ២០គីឡូ និងម៉ាស ១ប្រអប់។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/180740917_3772905409504337_1638913123926518373_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/180421663_3772907606170784_7543313937368988643_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/179968816_3772905752837636_8582691749857999085_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/182117814_3772906226170922_4202298633512407559_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/182029563_3772906866170858_1221071905841853007_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/181638833_3772907346170810_8328001317912448244_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/182117814_3772906226170922_4202298633512407559_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/181680208_3772907449504133_5588635682363814732_n.jpg)