រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ង៉ោ សុវណ្ណ និងលោកឧកញ៉ា ស្រី ចាន់ថន រួមទាំងអាជ្ញាធរសង្កាត់ បានអញ្ជើញចែកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅសង្កាត់កំពង់សំណាញ់

ខេត្តកណ្តាល៖ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីគណៈប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់កំពង់សំណាញ់ និងឧកញ៉ា ស្រី ចាន់ថន អនុប្រធានក្រុមការងារចុះជួយសង្កាត់កំពង់ សំណាញ់ បានអញ្ជើញចែកអំណោយជាគ្រឿង ឧបភោគបរិភោគ ចែកជូនដល់បងប្អូនកម្មករ-កម្មការិនីចំនួន២៧៧គ្រួសារ និងប្រជាពលរដ្ឋ ក្រ១ និងក្រ២ចំនួន១៦៨គ្រួសារ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការបិទខ្ទប់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលស្ថិតក្នុងសង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៤ ឧសភា ឆ្នាំ ២០២១។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ង៉ោ សុវណ្ណ និងលោកឧកញ៉ា ស្រី ចាន់ថន មានប្រសាសន៍ថានៅក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ នេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។ ឯកឧត្តម បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ សូមកុំមានការធ្វេសប្រហែសពីជំងឺកូវីដ១៩នេះឲ្យសោះ សូមមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវចេះថែរក្សាសុខភាព អនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងដៃជាមួយ អាកុល ឬសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាស់ជាប្រចាំ បើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ។

ឯកឧត្តមបន្តថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយ:ពេលខ្លី ហើយប្រសិន​បើ​មានការខ្វះខាត ឬបញ្ហាផ្សេងៗត្រូវផ្តល់ដំណឹងមកអជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។ ឯកឧត្តម ក៏បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល អោយបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង។

ឯកឧត្តម ក៏បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល អោយបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង។

សូមបញ្ជាក់ថា៖អំណោយដែលចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរួមមាន៖ទឹកត្រីមួយយួរ, ទឹកស៊ីអ៉ីវមួយយួរ, ,អង្ករ១០គីឡូ, ត្រីខ១០កំប៉ុង, មី២០កញ្ចប់ និងត្រីចំហុយមួយចំនួនផងដែរ។

អត្ថបទទាក់ទង