ខេត្តកណ្ដាល៖ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បាននាំយកនូវស្បៀង របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់ក្រហម ចំនួន ៤ភូមិក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ភូមិចំនួន ៤ ក្នុងឃុំបែកចាន ដោយមួយរយៈចុងក្រោយនេះ មានការឆ្លងមេរោគកូវីដ-១៩ ជាបន្តបន្ទាប់ ដែលតួលេខនេះគឺជាតួលេខមួយដ៏គួរឱ្យព្រួយបារម្ភ តម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បានសម្រេចដាក់ភូមិចំនួន ៤ នេះជាតំបន់ក្រហម និងឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ផងដែរថា ភូមិអណ្ដូង ភូមិស្វាយជ្រុំ ភូមិពងទឹក និងភូមិត្នោតម្ដើម ក្នុងឃុំបែកចាន ត្រូវបានរដ្ឋបាលខេត្តកណ្ដាល សម្រេចកំណត់ជាតំបន់ក្រហម កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
ស្បៀងដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និងម៉ាស់ ១ ដុំ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/180421801_3769390943189117_9004661954411481329_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/180706987_3769388513189360_6637595987034357804_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/182291630_3769390219855856_1469227064385117118_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/181144805_3769388689856009_2765585615332447813_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/179810180_3769389339855944_8837721717198017672_n-1024x683.jpg)