ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំស្តីពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកានៃការអនុវត្ត ផ.ស.ថ. ឆ្នាំ២០២៧ ដោយមានការចូលរួមពី លោកជំទាវ ប្រធាន គ.ក.ស.កខេត្ត ទីចាត់ការចំណុះសាលាខេត្ត អភិបាលរងក្រុង ស្រុក លោក លោកស្រី នាយករដ្ឋបាលក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្តីព្រាងផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) ឆ្នាំ២០២៧ របស់រដ្ឋបាលខេត្ត និង គ.ក.ស.ក ខេត្តកណ្តាល ដោយប្រមូលធាតុចូលពីអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងការកំណត់អាទិភាពការងារ គម្រោងសកម្មភាព និងការគ្រោងថវិកាឱ្យបានច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងធានាប្រសិទ្ធភាពនៃការអនុវត្តការងារក្នុងខេត្តនាឆ្នាំ២០២៧។









