រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អាជ្ញាធរក្រុងតាខ្មៅ

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការគ្រប់គ្រង និងការប្រមូលចំណូលឈ្នួលតូបផ្សារតាខ្មៅ ដោយការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។កិច្ចប្រជុំនេះមានគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលថវិការដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងការលក់ដូររបស់អាជីវករ។ ការវាយតម្លៃវឌ្ឍនភាពពិនិត្យលើលទ្ធផលជាក់ស្តែងនៃការប្រមូលចំណូលឈ្នួលតូបពីអាជីវករ និងការគ្រប់គ្រងទិន្នន័យតូបនីមួយៗនៅក្នុងផ្សារតាខ្មៅនិងពិភាក្សាស្វែងរកដំណោះស្រាយលើការយឺតយ៉ាវ ឬភាពមិនប្រក្រតីផ្សេងៗក្នុងការបង់ប្រាក់ឈ្នួល ដើម្បីធានាបាននូវតម្លាភាព និងការប្រមូលចំណូលបានគ្រប់គ្រាន់តាមផែនការកំណត់។

អត្ថបទទាក់ទង