រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាការងារធុរកិច្ចអតីតយុទ្ធជន អាស៊ាន តាមបណ្តាខេត្តជាប់ព្រំ ដែនកម្ពុជា វៀតណាម ឡាវ

ខេត្តកណ្ដាល៖នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក) ខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារធុរកិច្ចអតីតយុទ្ធជន អាស៊ាន តាមបណ្តាខេត្តជាប់ព្រំ ដែនកម្ពុជា វៀតណាម ឡាវ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក កម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញផងដែរ។សូមជម្រាបជូនដែរថា វេទិកាធុរកិច្ចលើកទី៤ នឹងត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អមជាមួយនឹងកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល ប្រចាំឆ្នាំរបស់សហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី៣៨ និងមហាសន្និបាតលើកទី២៥ ។ នេះគឺជាការផ្លាស់ប្តូរ ពីកិច្ចសន្ទនា ឆ្ពោះទៅរកគំរូកិច្ចសហប្រតិបត្តិការដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងចីរភាពជាងមុន។ វេទិកានេះ និង ពិនិត្យឡើងវិញនូវសមិទ្ធផលឆ្ពោះទៅមុខចាប់តាំងពីវេទិកាមុន៖ ពង្រឹងទំនាក់ទំនងចំណុចសម្របសម្រួល រវាងប្រទេស និងប្រទេស, ជំរុញវេទិកា គំនិតផ្តួចផ្តើម "ទិញផលិតផលអាស៊ាន” និងគំរូការផ្លាស់ប្តូរទ្វេភាគីព្រមទាំងកំណត់កម្មវិធី សកម្មភាពបន្តឱ្យបានច្បាស់លាស់។

អត្ថបទទាក់ទង