រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ ពិភាក្សា និងលើកយោបល់ លើករណីសំណើសុំកម្លាំងសមត្ថកិច្ចដើម្បីចូលរួមអនុវត្តដីកាស្ថាពរលេខ ៣៦៤ “ឃ”

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការណែនាំពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងលើកយោបល់ លើករណីសំណើសុំកម្លាំងសមត្ថកិច្ចដើម្បីចូលរួមអនុវត្តដីកាស្ថាពរលេខ ៣៦៤ “ឃ” ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ របស់តុលាការកំពូល។ជាលទ្ធផល ដោយសារអវត្តមានភាគីកូនបំណុលទាំង ២រូប (ឈ្មោះ លឹម វ៉ាន់ឌី និងឈ្មោះ លីម សុខលី) អង្គប្រជុំបានពិភាក្សា និងសម្រេចលើកពេលរៀបចំកិច្ចប្រជុំលើកទី២ គឺ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ ការលើកពេលនេះ គឺដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់មានវត្តមានដោយផ្ទាល់ ក្នុងការចូលរួមឆ្លើយបំភ្លឺបកស្រាយ និងផ្តល់ព័ត៌មានបន្ថែម សំដៅធានាបាននូវតម្លាភាព សមភាព និងយុត្តិធម៌ត្រឹមត្រូវសម្រាប់គូភាគី។ទន្ទឹមនឹងនេះ ឯកឧត្តម ណុប ដារ៉ាអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ ក៏បានប្រគល់ភារកិច្ចជូន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ស្រាវជ្រាវ ប្រមូល និងផ្ទៀងផ្ទាត់រាល់ឯកសារពាក់ព័ន្ធទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាមូលដ្ឋានច្បាស់លាស់មុននឹងឈានទៅធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការអនុវត្តបន្តតាមនីតិវិធីច្បាប់៕

អត្ថបទទាក់ទង