ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំង បង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំស្បែកជើង របស់ក្រុមហ៊ុន (HON-TOP INDUSTRIAL CO., LTD.) ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ២៩០ ផ្លូវលំ ភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី អាជ្ញាធរស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និង មន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមដំណើរការមានតម្រូវការពលកម្មចំនួន ១៧១នាក់ ក្នុងនោះបរទេសចំនួន ៦នាក់ និងពេលដំណើរការពេញសមត្ថភាពមានតម្រូវការចំនួន ៣២១នាក់ ក្នុងនោះបរទេសចំនួន ៦នាក់។









