រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រៀបចំដោយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ មកពី៤២អង្គភាព ក្នុងនោះមានអង្គភាព សារព័ត៌មាន អន្តរជាតិចំនួន ២៣ អង្គភាព បានចុះទៅថតរូបភាព និងផលិតព័ត៌មានដោយផ្ទាល់នៅអតីតមណ្ឌល ឆបោកតាមប្រព័ន្ធអនឡាញ នៅចំណុចទីតាំង ក្រុមហ៊ុន ជីន ហ្ស៊ី ហួយ ប្រផឹធី មេនេចម៉ិន ឯ.ក ស្ថិតក្នុងភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដែលត្រូវបានកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបកាលពីខែ មករា កន្លងមក ។ ដំណើរទស្សនកិច្ច យកព័ត៌មានផ្ទាល់នេះ រៀបចំដោយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដឹកនាំដោយ ឯកឧត្តម ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាន (គ.ប.អ.ប.) និងមានការសម្របសម្រួលពក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំង មានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម ហាក់ សុខមករា អភិបាល នៃគណៈអភិបាលខេត្តកណ្តាលស្តីទី និងមានការ ចូលរួមពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ-ខេត្តកណ្ដាល ផងដែរ ។ ឯកឧត្តម ហាក់ សុខមករា អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលស្ដីទី បានដឹងថា អតីតមជ្ឈមណ្ឌល Online scams «ក្រុមហ៊ុន Jin Zi Hui Property Management Co., Ltd.» ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះបង្រ្កាបនៅថ្ងៃទី២០ខែមករា ឆ្នាំ២០២៦ ។ បច្ចុប្បន្នទីតាំងនេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចូលមកគ្រប់គ្រង និងបិទឃ្លុំ ដោយបានតាមដានត្រួតពិនិត្យជាប្រចាំ ដោយកាត់ផ្តាច់ភ្លើង ប្រព័ន្ធអ៉ីនធឺណែត និងទឹក ដែលការធ្វើយ៉ាងដូចនេះ គឺដើម្បីបង្កា និងទប់ស្កាត់ កុំឲ្យមានបទមានបទល្មើស Online Scams កើតឡើងវិញនៅទីតាំងនេះ។ ឯកឧត្តមបានបន្តថា ទីតាំង Online scams ធំៗក្នុងខេត្តកណ្ដាលចំនួន១៤ទីតាំង ត្រូវបានបង្ក្រាប ហេីយគណៈបញ្ជាការឯកភាពខេត្ត នឹងខិតខំបន្តពង្រឹងវិធានបន្ថែមទៀត ដោយចុះធ្វើរដ្ឋបាលជាប់ជាប្រចាំនៅតំបន់ប្រមូលផ្តុំជនបរទេស ដើម្បីបង្កា និងទប់ស្កាត់Online Scams ដែលបានបំបែកខ្លួនជាក្រុមតូច ។គួរបញ្ជាក់ដែរថា អតតីមជ្ឈមណ្ឌលឆបោកOnline scams «ក្រុមហ៊ុន Jin Zi Hui Property Management Co., Ltd.» មានផ្ទៃដីជាង៥០ហិតា ក្នុងនោះមានការសាងសង់អគារចំនួន ៥៥ខ្នងផ្ទះវីឡាចំនួន ១១៣ខ្នង និងមានបន្ទប់ចំនួនជាង៤ពាន់បន្ទប់ ។ រីឯវត្ថុតាងដែលរឹបអូសបាននៅក្នុងរង្វង់ប្រតិបត្តិការរួមមាន ៖ កុំព្យូទ័រ ៣ ៧៧៩គ្រឿង, ទូរស័ព្ទដៃ ១១,៥៨៥គ្រឿង, CPU ៥៦គ្រឿង, ម៉ាស៉ីនមេ (Serversr) ៣៥គ្រឿង, ឯកសណ្ឋាននគរបាលបរទេស ៨កំប្លេ លិខិតឆ្លងដែន និងសម្ភារៈផ្សេងៗទៀត ។

អត្ថបទទាក់ទង