ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាអនុប្រធាន គ.ក.ស.ក ខេត្ត បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអតីតសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធអនឡាញ Zoom នៅសាលប្រជុំសាលាខេត្តកណ្តាល។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ អនុប្រធាន និងសមាជិកគណៈកម្មាធិការ គ.ក.ស.ក ខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។








