រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានសម្របសម្រួលបញ្ចប់ទំនាស់ដីធ្លីដែលមានទំនាស់រយះពេល១៣ឆ្នាំ ដោយភាគីទាំងបីព្រមព្រៀងគ្នាបញ្ចប់ទំនាស់ដោយបរិយាកាសយោគយល់ និងស្និទ្ធស្នាល

+++++++++++​ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងសម្របសម្រួលករណីវិវាទដីធ្លីរបស់ឈ្មោះ អៀង ណារិន, លឹម ប៊ុនហេង និងឈ្មោះ សួន គឹមសុង ឱ្យក្បាលដីមកជាប់ផ្លូវវត្ត ប្រាសាទប្រាំស្របគ្នា ស្ថិតនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរស្រុកកៀនស្វាយ មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូប។​នៅក្នុងកិច្ចប្រជុំសម្របសម្រួលនេះ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ និងផ្អែកលើស្មារតីយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងបញ្ចប់ទំនាស់ដោយសន្តិវិធី និងទទួលយកដំណោះស្រាយរួមគ្នា ជាមួយនឹងលទ្ធផលជាផ្លែផ្កា។ក្នុងនោះភាគី ទាំងបី បានយល់ព្រមទៅតាមការព្រមព្រៀងរវាងភាគីទាំងបី។អ្វីដែលជាចំណុចសំខាន់ និងគួរឱ្យកោតសរសើរនោះគឺ ភាគីទាំងបីបានយល់ព្រមបន្តរក្សានូវមនោសញ្ចេតនា និងការរាប់អានគ្នាដ៏ល្អប្រសើរដដែល ដោយគ្មានការខឹងសម្បារ ឬប្រកែកប្រកាន់គ្នាបន្តទៀតឡើយ។​ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនាពេលនេះ បានបង្ហាញយ៉ាងច្បាស់អំពីប្រសិទ្ធភាពនៃការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយទុក្ខធុរៈ និងបង្កើតនូវបរិយាកាសឈ្នះ-ឈ្នះ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

អត្ថបទទាក់ទង