រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យទីតាំងកាស៊ីណូពីរន្លែងនៅក្រុងសំពៅពូន ដែលត្រូវបានផ្អាក និងបិទសៀលនាពេលកន្លងមក

++++++++++++++ខេត្តកណ្តាល៖ នាសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អញ្ជើញចុះត្រួតពិនិត្យទីតាំងកាស៊ីណូ រីចវើលដ៍ ខេអេច ឯ.ក និងកាស៊ីណូ ហ្គោលដេន ហ្វ័រឈូន រីហ្សតវើលដ៍ ឯ.ក ស្ថិតក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល ដែលត្រូវបានបិទសៀលផ្អាកដំណើការនាពេលកន្លងមក។ក្នុងឱកាសចុះពិនិត្យផ្ទាល់នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំង​គណៈបញ្ជាការក្រុងសំពៅពូន ត្រូវចាត់កម្លាំងប្រចាំការយាមកាមអោយបានត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់នៅទីតាំងកាស៊ីណូទាំងពីរនេះ ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាថា កុំអោយមានជនល្មើស​អាចលបលួចប្រព្រឹត្តបទល្មើស online scams បាន ។

អត្ថបទទាក់ទង