រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាអំណោយសម្តេចតេជោ ហ៊ុន សែន ដើម្បីជួសជុល និងសាងសង់ឡើងវិញ

+++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យអគារសិក្សាដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាលើការជួសជុល និងសាងសង់ឡើងវិញ (ក្នុងករណីអគារមានសភាពចាស់ទ្រុឌទ្រោម) គោលបំណងដើម្បីធានាបាននូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព ផាសុកភាព និងលើកកម្ពស់គុណភាពអប់រំនៅក្នុងខេត្តកណ្ដាលទាំងមូល ដោយបានការអញ្ជើញចូលរួមពីមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល។ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល៖ បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញត្រូវចុះពិនិត្យស្ថានភាពជាក់ស្តែងនៃអគារសិក្សាដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នៅតាមគ្រឹះស្ថានសិក្សានានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើការវាយតម្លៃផ្នែកបច្ចេកទេសឱ្យបានច្បាស់លាស់ បូកសរុបទិន្នន័យអគារដែលត្រូវជួសជុល ឬសាងសង់ឡើងវិញ រួចរៀបចំជាផែនការលម្អិតផ្ញើជូនរដ្ឋបាលខេត្តកណ្ដាល និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីពិនិត្យ និងសម្រេច។តាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល បានអោយដឹងថា ទូទាំងខេត្តមានអគារសិក្សាសរុប១.៨០២ខ្នង ស្មើនឹង៩.០០៣បន្ទប់ ក្នុងនោះអគារជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបររធិបតីហ៊ុន ម៉ាណែត មាន ៦៥៦ ខ្នង ស្មើនឹង ៣.៩៣៩ បន្ទប់ ។

អត្ថបទទាក់ទង