ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចរន្តការឯកសារ លើការងារផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើដំណើរការទទួល និងដោះស្រាយឯកសាររបស់ប្រជាពលរដ្ឋ ព្រមទាំងពិនិត្យមើលចំណុចដែលអាចបង្កឱ្យមានការយឺតយ៉ាវ ឬកកស្ទះក្នុងដំណើរការផ្តល់សេវា ដើម្បីឈានទៅរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ឆ្លើយតបបានល្អប្រសើរចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។









