ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងាររៀបចំពិធីសំណេះសំណាល និងជូនរង្វាន់ជ័យលាភី ជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA ក្នុងក្រុងតាខ្មៅសម័យប្រឡង៖ ១០ សីហា ២០២៦ ដោយបានការអញ្ជើញចូលរួមពីតំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល រដ្ឋបាលក្រុងតាខ្មៅ ទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលសាលាខេត្តផងដែរ។លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល៖ បានផ្ដាំផ្ញើឱ្យរដ្ឋបាលក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ជម្រាបជូនផងដែរថា៖ ពិធីសំណេះសំណាល និងជូនរង្វាន់ជ័យលាភី ជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA ក្នុងក្រុងតាខ្មៅសម័យប្រឡង៖ ១០ សីហា ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។







