រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិគ្រោះយោបល់លើការសិក្សាសមិទ្ធិលទ្ធភាពនៃការប្រមូល និងដឹកជញ្ជូនសំរាម ក្នុងខេត្តកណ្តាល

++++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំ«កិច្ចប្រជុំពិគ្រោះយោបល់លើរបាយការណ៍បឋម ស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព លើការប្រមូល និងដឹកជញ្ជូនសំរាម»។កិច្ចប្រជុំនេះធ្វើឡើងក្រោម «គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា» ដោយមានការចូលរួមពីតំណាងក្រសួងអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាព តំណាងក្រុមហ៊ុន គ្រីស៊ីល (CRISIL) អង្គការ COMPOSTED និងក្រុមការងារបច្ចេកទេសគម្រោងផងដែរ។ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង បានមានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍បឋមស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើការប្រមូល និងដឹកជញ្ជូនសំរាម ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅខេត្តកណ្តាល ដែលជាខេត្តមួយនៃខេត្តគោលដៅទាំង៣ នៃការអនុវត្តគម្រោង។នៅក្នុងឱកាសនោះដែរ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនិងក្រុមការងារសិក្សាស្រាវជ្រាវគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ដែលបានខិតខំជំរុញការអនុវត្តគម្រោងនេះឱ្យសម្រេចបានលទ្ធផលផ្លែផ្កា និងឈានមកដល់ដំណាក់កាលសិក្សាស្រាវជ្រាវលើការប្រមូលសំរាម និងដឹកជញ្ជូនសំរាម ដើម្បីសំដៅលើកកម្ពស់អនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានភាពល្អប្រសើរឡើង។

អត្ថបទទាក់ទង