ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការណែនាំ ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួលគូភាគី មុននឹងឈានដល់ការអនុវត្តតាមសាលដីការបស់តុលាការ ស្ថិតនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។

