ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ដែលបានលះបង់ ប្ដី កូន បងប្អូន ដើម្បីទៅការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ តាមបណ្ដាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ រួចមក ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បន្តជួបសំណេះសំណាលជាមួយបងប្អូនក្រុមគ្រួសារវីរៈកងទ័ពជួរមុខ នៅសាលាស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ បងប្អូនក្រុមគ្រួសារវីរៈកងទ័ព បានលះបង់សាច់ញាតិ ពិសេសប្ដី ដែលនេះគឺជាការលះបង់មួយដ៏ធំធេង ហើយការលំបាករបស់កងទ័ពជួរមុខរបស់យើង គឺមានតែក្រុមគ្រួសារផ្ទាល់ទេ ដែលដឹងច្បាស់អំពីសុខទុក្ខរបស់ពួកគាត់ សម្រាប់ប្រជាពលរដ្ឋដែលមិនមានសាច់ញាតិជាកងទ័ពជួរជួរមុខ បានត្រឹមដឹងសុខទុក្ខតាមរយៈការបង្ហាញដោយសារព័ត៌មាន ឬវីដេអូសកម្មភាពផ្សេងៗ ដូចនេះមានតែក្រុមគ្រួសារវីរៈកងទ័ពជួរមុខនោះទេ ដែលមានការឈឺចាប់ខ្លាំងជាងបងប្អូនរបស់យើងផ្សេងទៀត ព្រោះថាការរំលោភបំពានទឹកដីពីសំណាក់យោធាថៃ និងការធ្វើឱ្យវីរៈកងទ័ពរបស់យើងទទួលរងគ្រោះថ្នាក់ផ្សេងៗ ដែលធ្វើឱ្យយើងជាក្រុមគ្រួសារវីរៈកងទ័ពជួបមុខ មានការឈឺចាប់បំផុត។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនគ្រួសារកងទ័ពជួរមុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យវីរៈកងទ័ពរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនមានអារម្មណ៍ស្ងប់ ព្រោះថាក្រុមគ្រួសាររបស់គាត់ត្រូវបានយកចិត្តទុកដាក់ មើលការខុសត្រូវ និងមិនបោះបង់ពួកគាត់ចោលឡើយ នោះធ្វើអោយស្មារតីក្នុងការការពារបូរណភាពទឹកដីរបស់យើង កាន់តែអង់អាចក្លាហាន មោះមុត ក្នុងការការពារបូរណភាពទឹកដី។ ជាមួយគ្នានេះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បាននាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដោយក្ដីនឹករលឹកបំផុត។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានជម្រាបជូនដល់ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ នៅពេលជួបបញ្ហាប្រឈម សំណូមពរ សូមរាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ដើម្បីពួកគាត់ជួយសម្របសម្រួល និងដោះស្រាយបានទាន់ពេលវេលា ហើយក៏សូមឱ្យបងប្អូន មានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែលនៅជិតខ្លួន ដើម្បីមានភាពងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ឬតម្រូវការចាំបាច់ណាមួយដែលបងប្អូនត្រូវការ ដើម្បីឱ្យពួកគាត់បានជួយផ្ដល់សេវាឱ្យបានលឿន រហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ រួចមក ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត
- 54
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអប់រំពិសេស និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
- 54
- ដោយ អ៊ុន ស្រីកែវ
-
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល អញ្ជើញជួបសម្តែងការគួរសមជាមួយប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)
- 54
- ដោយ អ៊ុន ស្រីកែវ
-
អភិបាលខេត្តកណ្តាល លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំង៣៥៤នាក់ ដែលត្រៀមប្រកួតកីឡាជាតិលើកទី៥ ត្រូវប្តេជ្ញាដណ្តើមមេដាយ និងកិត្តិយសជូនខេត្ត
- 54
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំស្តីពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកានៃការអនុវត្ត ផ.ស.ថ. ឆ្នាំ២០២៧ ដោយមានការចូលរួមពី លោកជំទាវ ប្រធាន គ.ក.ស.កខេត្ត
- 54
- ដោយ អ៊ុន ស្រីកែវ
-
ពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាង 300 នាក់
- 54
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្តាល និងអគ្គនាយកដ្ឋានពន្ធដារ រួមគ្នាជំរុញការដោះស្រាយនីតិវិធីពន្ធ ដើម្បីពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត
- 54
- ដោយ អ៊ុន ស្រីកែវ
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកល្វាឯម
- 54
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើតម្លៃស្តង់ដារ សម្រាប់គម្រោងអភិវឌ្ឍន៍ក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៧
- 54
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចការងារគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក -លោកស្រីជានាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីរាជការ
- 54
- ដោយ អ៊ុន ស្រីកែវ
-
ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី និងរដ្ឋបាលស្រុកមុខកំពូល ខេត្តកណ្តាល
- 54
- ដោយ អ៊ុន ស្រីកែវ