ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការផ្តល់សេវា, ការរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រុង និងបទពិសោធន៍នៃការអនុវត្តគម្រោងមូលនិធីវិនិយោគ រដ្ឋបាលថ្នាក់ក្រោមជាតិ (SNIF)។កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាក្រុងតាខ្មៅ ដោយមានការចូលរួមពី អាជ្ញាធរក្រុងតាខ្មៅ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងធនាគារពិភពលោក (WB) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា (IMF) និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។







