++++++++++++ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលស្រុកមុខកំពូល និងរដ្ឋបាលឃុំឫស្សីជ្រោយ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ការចិញ្ចឹមកូនបែបវិជ្ជមាន និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ក្រោមអធិបតីភាពលោកជំទាវ នួន នារតី ប្រធាន គ.ក.ស.ក ខេត្ត។ ក្នុងវេទិកានេះ មានការអញ្ជេីញចូលរួមពីសំណាក់ លោកស្រី មាច ស្រីពៅ ប្រធាន(គ.ក.ស.ក) ស្រុក លោកស្រី តាំង សេរីពេជ្ឈរ៉ា អភិបាលរងស្រុក លោកមេឃុំឬស្សីជ្រោយ អាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប នៅបរិវេនសាលាឃុំឬស្សីជ្រោយ។ បន្ទាប់ពីបានបញ្ចប់វេទិកាផ្សព្វផ្សាយ ក្រុមការងារ គ.ក.ស.ក ខេត្ត បានចែកសាប៊ូម្សៅដល់អ្នកឆ្លើយសំណួរ និងអ្នកចូលរួមទាំងអស់នូវ សាប៊ូ ម្នាក់១កញ្ចប់ ជាវត្ថុអនុស្សាវរីយ៍ ក្នុងនោះលោកមេឃុំ បានឧបត្ថម្ភអ្នកចូលរួម ម្នាក់ ១មុឺនរៀល។ នាឱកាសនោះដែរ លោកជំទាវ នួន នារតី ប្រធាន គ.ក.ស.ក ខេត្ត ព្រមទាំងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាល ស្ត្រីសម្រាលកូន នៅមណ្ឌលសុខភាពឃុំឫស្សីជ្រោយ ក្នុងនោះដែរលោកជំទាវបានឧបត្ថម្ភស្ត្រីសម្រាលកូន២នាក់ ក្នុងម្នាក់ ៥មុឺនរៀលផងដែរ។









