រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍សិក្សាលទ្ធភាពនៃការ គ្រប់គ្រងសំរាមនៅដ្ឋបាលក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍សិក្សាលទ្ធភាពនៃការ គ្រប់គ្រងសំរាមនៅដ្ឋបាលក្រុងតាខ្មៅ និងសេចក្តីព្រាងរបាយការណ៍ចាប់ផ្តើមការងារ លើការគ្រប់គ្រងទីលានចាក់សំរាម ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គនាយករង និងប្រធានគ្រប់គ្រងគម្រោង តាមប្រព័ន្ធអនឡាញ Zoom ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ អជ្ញាធរស្រុកកណ្តាលស្ទឹង និងអជ្ញាធរក្រុងតាខ្មៅ។កិច្ចប្រជុំនេះដែរមានគោលបំណង ដើម្បីធ្វើការពិនិត្យ និងផ្តល់យោបល់កែសម្រួល របាយការណ៍សិក្សាលទ្ធភាពនៃការគ្រប់គ្រងសំរាមនៅរដ្ឋបាលក្រុងតាខ្មៅ និងសេចក្តីព្រាងរបាយការណ៍ ចាប់ផ្តើមការងារលើការគ្រប់គ្រងទីលានចាក់សំរាម ដែលក្រុមហ៊ុន Crisil បានផ្តល់មកអង្គភាពគ្រប់គ្រងគម្រោង សមាសភាគទី២ ក្រសួងមហាផ្ទៃ ដែលក្រុមហ៊ុនបានចុះសិក្សាលើកិច្ចប្រតិបត្តិការគ្រប់គ្រងសំរាមនៅខេត្ត គោលដៅគម្រោងទាំង៥ កាលពីខែមករាកន្លងទៅនេះ។

អត្ថបទទាក់ទង