+++++++++++++++ខេត្តកណ្ដាល ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនបម្រើសេវាកម្មអុីនធឺណិត ចំនួន ២៣ក្រុមហ៊ុន ដែលបានកំពុងប្រតិបត្តិការអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកណ្ដាល ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ ដោយមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ។ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺស្នេីសុំបណ្តាក្រុមហ៊ុនបម្រើសេវាកម្មអុីនធឺណិតទាំងអស់ ធ្វើកិច្ចសហការអោយបានល្អ ជិតស្និទជាមួយកងកម្លំាង និងអជ្ញាធរមានសមត្ថកិច្ច ដេីម្បីរួមគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online ឱ្យអស់ពីក្នុងមូលដ្ឋានខេត្តកណ្តាល ប្រកបដោយប្រសិទ្ធភាព ខ្ពស់ ក្នុងស្មារតីជាតិខ្មែរ ហេីយគណៈបញ្ជាការឯកភាពខេត្ត នឹងនៅតែបន្តខិតខំអនុវត្តវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងបំផុត មិនលេីកលែង និងឥតឈប់ឈរ ចំពោះសកម្មភាពខុសច្បាប់ទាំងនេះ ។ឯកឧត្ដមអភិបាលខេត្ត បានផ្តល់ណែនាំឱ្យក្រុមហ៊ុនផ្តល់សេវា Internet ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការតភ្ជាប់បណ្តាញជូន អតិថិជន ដែលមានសញ្ញាសង្ស័យដូចជា ការតភ្ជាប់នៅពេលយប់ខុសប្រក្រតី ការតភ្ជាប់ដោយលាក់លៀមដោយមិនបានជូនដំណឹងទៅក្រុមហ៊ុន ឬជំនាញដែលមានសមត្ថកិច្ច ។ ជាពិសេស ករណីការប្រើប្រាស់អ៊ីនធឺណិតចាប់ពី 100Mbps (Megabits per second) ឡើងទៅ ក្រុមហ៊ុនត្រូវផ្តល់ ព័ត៌មានអោយបានរហ័ស ជាក់លាក់ ត្រឹមត្រូវអំពីអត្តសញ្ញាណ និងទីតាំងស្នេីសុំច្បាស់លាស់ មកកាន់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីតាមដាន និងត្រួតពិនិត្យ ។ ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ឧក្រិដ្ឋកម្មឆបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាអនទ្បាញ ( Scame Online ) បាននឹងកំពុងរីករាលដាលយ៉ាងខ្លាំង និងបានគំរាមកំហែងដល់បណ្តាប្រទេសនានាលើសកលលោក មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាមួយប៉ុណ្ណោះទេ ! បញ្ហា Scame Online នេះ បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ ទាំងលើវិស័យសេដ្ឋកិច្ច សង្គម និងមុខមាត់របស់ប្រទេសជាតិលេីឆាកអន្តរជាតិ ហេីយការបង្ក្រាបបទល្មើស Scam Online គឺជាឆន្ទៈពិតប្រាកដ មិនរាថយដាច់ខាតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងបោសសំអាត Scame Onlineនេះអោយអស់ពីកម្ពុជា ។











