រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល អញ្ជើញចូលរួមក្នុង ពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញាឭ ខេត្តកណ្តាល

+++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោកជំទាវឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញចូលរួមក្នុង ពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញាឭ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញា និងលោកជំទាវ ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ស្ថាប័ន និងពុទ្ធបរិស័ទជាច្រើនរូប។ នាឱកាសដ៏ពិសិដ្ឋនេះផងដែរ គណៈប្រតិភូខេត្តកណ្តាល ក៏បាននាំយកនូវទេយ្យទាន រាប់បាតចំពោះព្រះសង្ឃ ផងដែរ។ ពិធីបុណ្យវិសាខបូជា‌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃកំណើត‌‌‌ ថ្ងៃខួបត្រាស់ដឹង‌‌ និង‌ថ្ងៃខួបចូលបរិនិពា្វន‌‌ របស់ព្រះសមណគោត្ត‌ម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។

អត្ថបទទាក់ទង