រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ វគ្គបណ្តុះបណ្តាល ពង្រឹងការអនុវត្តបែបបទ និងនីតិវិធី នៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានអញ្ជើញបន្តដឹកនាំ កិច្ចប្រជុំ វគ្គបណ្តុះបណ្តាល ពង្រឹងការអនុវត្តបែបបទ និងនីតិវិធី នៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានអង្គភាពច្រកចេញតែមួយខេត្ត អភិបាលរង ក្រុងតាខ្មៅ ស្រុកកោះធំ និងស្រុកលើកដែក ទទួលបន្ទុក មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធផងដែរ តាមរយៈប្រព័ន្ធ Online Zoom នៅសាលប្រជុំសាលាខេត្តកណ្តាល។គោលបំណង ក្នុងវគ្គបណ្តុះបណ្តាលនេះគឺដើម្បី:-លើកកម្ពស់ ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពល រដ្ឋនៅមូលដ្ឋានឱ្យកាន់តែបានល្អប្រសើរស្របតាមស្មារតីលិខិតបទដ្ឋានជាធរមាន-ពង្រឹងការអនុវត្តតួនាទីបុគ្គលិកបំរើសេវានៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ កាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព-ផ្សព្វផ្សាយឱ្យបានកាន់ទូលំទូលាយដល់ប្រជាពលរដ្ឋនៅមូលលដ្ឋានយល់ដឹងកាន់តែច្បាស់-កាត់បន្ថយការប្រើសេវាកម្រៃជើងសា។

អត្ថបទទាក់ទង