+++++++++++++ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវស្តីពី សហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ (UYFC 2.0) ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា (ស.ស.យ.ក) ខេត្តគ្រប់ថ្នាក់ជាច្រើនរូប តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានជំរុញ និងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ (ស.ស.យ.ក) តាមបណ្ដាក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវបន្តខិតខំកសាង និងបង្កើនចំនួនសមាជិក សមាជិកា (ស.ស.យ.ក) ឱ្យបានកាន់តែច្រើនឡើង និងឆាប់រហ័ស ដើម្បីពង្រីកវិសាលភាព នៃចលនាយុវជនស្ម័គ្រចិត្តចូលរួមក្នុងការងារសង្គម។ ត្រូវបន្តការងារពង្រឹងរចនាសម្ព័ន្ធដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពង្រឹងរចនាសម្ព័ន្ធដឹកនាំគ្រប់ជាន់ថ្នាក់ ចាប់ពីកម្រិតក្រុង ស្រុក ឃុំ សង្កាត់ រហូតដល់តាមបណ្តាវិទ្យាល័យនានា ដើម្បីធានាបាននូវសហប្រតិបត្តិការល្អ កាន់តែសកម្ម និងការងារកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានធ្វើការក្រើនរំលឹកដល់ ថ្នាក់ដឹកនាំ (ស.ស.យ.ក) គ្រប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកា (ស.ស.យ.ក) ទាំងអស់ សូមបន្តខិតខំចូលរួមក្នុងការងារសង្គមឱ្យបានកាន់តែសកម្មថែមទៀត ដូចជាការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ការដាំដើមឈើដើម្បីបង្កើនគម្របបៃតង ការធ្វើអនាម័យបរិស្ថាន ការងារផ្ដល់ឈាម និងការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជាដើម ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាននីមួយៗ។ ជាងនេះទៅទៀត ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំយុវជន សូមជួយជ្រោមជ្រែងឱ្យយុវជនយល់ដឹងអំពី បញ្ញាសិប្បនិម្មិត (AI) ពីព្រោះការយល់ដឹងពីបច្ចេកវិទ្យាថ្មីនេះ នឹងក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការជួយសម្រួលដល់ការសិក្សា ការស្រាវជ្រាវ និងការអនុវត្តការងារឱ្យកាន់តែងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់សម្រាប់យុវជន។សូមជម្រាបផងដែរថា ឯកសារផែនទីបង្ហាញផ្លូវនេះ មានទិសដៅដើម្បីពង្រឹង និងពង្រីកស្ថាប័នឱ្យកាន់តែមានភាពរឹងមាំ ធានានិរន្តរភាពសកម្មភាព ការងាររបស់ (ស.ស.យ.ក) ឱ្យកាន់តែមានភាពធន់ ឆ្លើយតបបានទៅនឹងបេសកកម្ម និងការវិវត្តន៍ឥតឈប់ឈរនៃស្ថានភាពសង្គម សេដ្ឋកិច្ច និងប្រជាសាស្ត្ររបស់ប្រទេសជាតិ។ ហើយក៏ជាជំហានថ្មីមួយក្នុងការធ្វើទំនើបកម្មចលនាយុវជនកម្ពុជា ឱ្យស្របទៅតាមការវិវត្តនៃសង្គមឌីជីថល និងដើម្បីប្រែក្លាយយុវជនឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។
រដ្ឋបាលខេត្តកណ្តាល បានផ្សព្វផ្សាយការដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវស្តីពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ២.០ ឆ្ពោះទៅឆ្នាំ២០២៨
- 71
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអប់រំពិសេស និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
- 71
- ដោយ អ៊ុន ស្រីកែវ
-
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល អញ្ជើញជួបសម្តែងការគួរសមជាមួយប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)
- 71
- ដោយ អ៊ុន ស្រីកែវ
-
អភិបាលខេត្តកណ្តាល លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំង៣៥៤នាក់ ដែលត្រៀមប្រកួតកីឡាជាតិលើកទី៥ ត្រូវប្តេជ្ញាដណ្តើមមេដាយ និងកិត្តិយសជូនខេត្ត
- 71
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំស្តីពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកានៃការអនុវត្ត ផ.ស.ថ. ឆ្នាំ២០២៧ ដោយមានការចូលរួមពី លោកជំទាវ ប្រធាន គ.ក.ស.កខេត្ត
- 71
- ដោយ អ៊ុន ស្រីកែវ
-
ពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាង 300 នាក់
- 71
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្តាល និងអគ្គនាយកដ្ឋានពន្ធដារ រួមគ្នាជំរុញការដោះស្រាយនីតិវិធីពន្ធ ដើម្បីពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត
- 71
- ដោយ អ៊ុន ស្រីកែវ
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកល្វាឯម
- 71
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើតម្លៃស្តង់ដារ សម្រាប់គម្រោងអភិវឌ្ឍន៍ក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៧
- 71
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចការងារគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក -លោកស្រីជានាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីរាជការ
- 71
- ដោយ អ៊ុន ស្រីកែវ
-
ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី និងរដ្ឋបាលស្រុកមុខកំពូល ខេត្តកណ្តាល
- 71
- ដោយ អ៊ុន ស្រីកែវ