ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំតាមដាន ត្រួតពិនិត្យវឌ្ឍនភាពគម្រោងខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៦ ដោយមានការចូលរួមពី មន្ទីរផែនការខេត្ត ទីចាត់ការផែនការ និងវិនិយោគខេត្ត ទីចាត់ការគណនេយ្យ និងហិរញ្ញវត្ថុខេត្ត និងរដ្ឋបាលក្រុង-ស្រុក ទាំង១៣ផងដែរ តាមប្រព័ន្ធ Online Zoom Meeting ។ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សារ៉ាត បានបញ្ជាក់ថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនេះ គឺដើម្បីជំរុញដល់មន្ទីរជំនាញ រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធនានា ជួយពន្លឿដល់ការអនុវត្តគម្រោងអភិវឌ្ឍន៏នានារបស់ខ្លួនឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ត្រូវធានាថារាល់ការអនុវត្តគម្រោងទាំងអស់ ត្រូវតែមានគុណភាពខ្ពស់ស្របទៅតាមស្តង់ដា។
