ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងលើកំណាត់ផ្លូវលេខ២៣ និងបានចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ២៣ និងបានប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ២៣ ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅក្នុងសាលាស្រុកកោះធំ ក្រោមអធិបតីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណៈ ការនិងដឹកជញ្ជូន។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ២៣ មានប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ គិតចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ រហូតដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល បានស្ថាបនារួចរាល់១០០% កាលពីដើមខែតុលា ឆ្នាំ២០២៥នេះ នឹងត្រៀមដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ក្រោមមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ២៣ និងបានប្រជុំផ្សព្វផ្សាយផែនការការពារ
- 56
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអប់រំពិសេស និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
- 56
- ដោយ អ៊ុន ស្រីកែវ
-
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល អញ្ជើញជួបសម្តែងការគួរសមជាមួយប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)
- 56
- ដោយ អ៊ុន ស្រីកែវ
-
អភិបាលខេត្តកណ្តាល លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំង៣៥៤នាក់ ដែលត្រៀមប្រកួតកីឡាជាតិលើកទី៥ ត្រូវប្តេជ្ញាដណ្តើមមេដាយ និងកិត្តិយសជូនខេត្ត
- 56
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំស្តីពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកានៃការអនុវត្ត ផ.ស.ថ. ឆ្នាំ២០២៧ ដោយមានការចូលរួមពី លោកជំទាវ ប្រធាន គ.ក.ស.កខេត្ត
- 56
- ដោយ អ៊ុន ស្រីកែវ
-
ពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាង 300 នាក់
- 56
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្តាល និងអគ្គនាយកដ្ឋានពន្ធដារ រួមគ្នាជំរុញការដោះស្រាយនីតិវិធីពន្ធ ដើម្បីពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត
- 56
- ដោយ អ៊ុន ស្រីកែវ
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកល្វាឯម
- 56
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើតម្លៃស្តង់ដារ សម្រាប់គម្រោងអភិវឌ្ឍន៍ក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៧
- 56
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចការងារគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក -លោកស្រីជានាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីរាជការ
- 56
- ដោយ អ៊ុន ស្រីកែវ
-
ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី និងរដ្ឋបាលស្រុកមុខកំពូល ខេត្តកណ្តាល
- 56
- ដោយ អ៊ុន ស្រីកែវ