ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស.២៥៧០ ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភនូវ៖ ទឹកសុទ្ធ ភេសជ្ជៈ ប្រេងសាំង និងម៉ាស៊ូត និងថវិកាមួយចំនួនផងដែរ។





