ទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពបំផុត ដែលប្រជាជនខ្មែរនិយមលេង ក្នុងពិធីផ្សេងៗ ពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ល្បែងនេះ គេលេងដើម្បីបង្ហាញពី សាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត ។ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ។កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ដើម្បីថែរក្សាសម្បត្តិវប្បធម៌ខ្មែរឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត ៕









