ល្បែងគោះអង្រែ ឬ របាំគោះអង្រែ គឺជាល្បែងប្រជាប្រិយមួយរបស់ខ្មែរ ដែលគេតែងលេងបន្ទាប់ពីរដូវច្រូតកាត់ ដើម្បីអបអរសាទរ និងថ្លែងអំណរគុណដល់អ្នកតាដែលបានផ្តល់នូវភាពរុងរឿងដល់ការដាំដុះស្រូវ។ល្បែងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃវប្បធម៌ និងប្រពៃណីរបស់ខ្មែរផងដែរ ។ក្នុងរូបភាព លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល រួមជាមួយលោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ និងអនុប្រធានមន្ទីរនានាជុំវិញខេត្ត អញ្ជើញចូលរួមលេងល្បែងគោះអង្រែ ជាមួយបងប្អូនប្រជាពលរដ្ឋ យ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅភូមិល្បែងប្រជាប្រិយ នាសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ។






