ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សា ស្តីពីការគាំទ្រ តាមដាន និងត្រួតពិនិត្យលើបញ្ហាប្រឈម នៃការអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ (តាមរយៈប្រព័ន្ធ ZOOM) ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ុង បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។ជំរាបជូនផងដែរថាកិច្ចប្រជុំនេះក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវ ការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាក្នុងវិស័យអប់រំប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម តាមរយៈការបង្ខិតការសម្រេចចិត្ត ខ្សែគណនេយ្យភាព និងការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការផ្តល់សេវាជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ។







