រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦

រដ្ឋបាលខេត្តកណ្តាលរៀបចំសូត្រមន្តលើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យសិរីសួស្ដី ជ័យមង្គល វិបុលសុខក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាលរៀបចំពិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ថ្នាក់ដឹកនាំខេត្ត បានធ្វើកិច្ចនមស្ការព្រះរតនត្រ័យ ថ្វាយគ្រឿងសក្ការបូជា ទេយ្យទាន និងទេយ្យវត្ថុ ដល់ព្រះសង្ឃព្រមទាំងនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ពុទ្ធជ័យមង្គល សិរីសួស្តី វិបុលសុខ សមាទានសីលទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងព្រះពុទ្ធសាសនា។ សូមទេវតាឆ្នាំថ្មីព្រះនាង រាក្យសាទេវី បុត្រីទីបីកបិលមហាព្រហ្ម ជួយប្រោះព្រំប្រសិទ្ធពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ កើតមានដល់ថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំ កងកម្លាំង មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល សូមមានសុខភាពល្អ កម្លាំងពលំមាំមួន សេចក្តីសុខ សេចក្តីចម្រើន បញ្ញាភ្លឺថ្លា អាយុយឺនយូរ គ្រប់ក្រុមគ្រួសារ៕

អត្ថបទទាក់ទង