ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន (XINTONGFU (CAMBODIA) GARMENTS CO., LTD.) ដែលមានទីតាំងស្ថិតនៅឃ្លាំងលេខ#285C1 ផ្លូវលំ ភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមពីអជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមដំណើរការមានតម្រូវការពលកម្មចំនួន ៤៧៦នាក់ ក្នុងនោះបរទេសចំនួន ៥នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ៤៨១នាក់ ក្នុងនោះបរទេសចំនួន ៥នាក់។











