រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យរបាយការណ៍សមិទ្ធផល នៃការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីសុខភាពសិក្សារយៈពេល ៥ឆ្នាំ និងពិនិត្យឡើងវិញផែនការសកម្មភាពជាតិ ស្តីពីសុខភាពសិក្សា ២០២១-២០៣០

ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យរបាយការណ៍សមិទ្ធផល នៃការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីសុខភាពសិក្សារយៈពេល ៥ឆ្នាំ និងពិនិត្យឡើងវិញផែនការសកម្មភាពជាតិ ស្តីពីសុខភាពសិក្សា ២០២១-២០៣០ របស់ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងការិយាល័យអប់រំ យុវជន និងកីឡា ក្រុង-ស្រុក ផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៊ុន ផេង បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ បន្ទាប់ពីកិច្ចប្រជុំនេះទៅត្រូវខិតខំរៀបចំរបាយការណ៍នានា ដូចដែលបានបង្ហាញក្នុងកិច្ចប្រជុំមករដ្ឋបាលខេត្តដើម្បីធ្វើការបូកសរុប និងបញ្ជូនបន្តទៅគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា (គ.អ.ស.ស) បានទាន់ពេលវេលាតាមកាលកំណត់។

អត្ថបទទាក់ទង