រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈប្រតិភូខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ ថ្នាក់ដឹកនាំខេត្ត កងកម្លាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកណ្តាល

+++++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តអានយ៉ាង ដឹកនាំដោយ លោកស្រី ជិន ធិថាញ់ហឿង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង បានអញ្ជើញជូនពរដល់ ថ្នាក់ដឹកនាំខេត្ត កងកម្លាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ ។ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ គណៈប្រតិភូខេត្តអានយ៉ាង ប្រទេសវៀតណាមដែល បានមកជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលដ៏ឆាប់ៗខាងមុខនេះ។ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមិត្តភាព សាមគ្គីភាពជាប្រពៃណីល្អផូរផង់ រវាងរដ្ឋបាលខេត្តកណ្តាល និងគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ក្នុងរយៈពេលកន្លងមកនេះ ទទួលបាននូវផ្លែផ្កា ដ៏ត្រចះត្រចង់ លើគ្រប់វិស័យ និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបាន ចូលរួមរក្សានូវសន្តិភាព ស្ថិរភាព នៅក្នុងតំបន់, ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងយន្តការដែលមានស្រាប់ ស្របទៅតាមទិសស្លោក "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំ យូរអង្វែង" ហើយលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ គឺស្តែងឡើងជាផ្លែផ្កាយ៉ាងពិតប្រាកដ ដូចទៅនឹងអ្វី ដែលបានលើកឡើងក្នុងកិច្ចប្រជុំកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ។ ខេត្តកណ្តាល តែងតែផ្តល់នូវតម្លៃ មិនអាចកាត់ថ្លៃបានចំពោះទំនាក់ទំនងជាមិត្តភាព សាមគ្គីភាពជាមួយខេត្តអានយ៉ាង ទាំងក្នុងពេលកន្លងមក និងពេលអនាគតខាងមុខទៅទៀត។នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល តាងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំង មន្ត្រីរាជការ និងប្រជាជនខេត្តកណ្ដាល សូមជូនពរគណៈប្រតិភូខេត្តអានយ៉ាង សូមប្រកបដោយសុខភាពល្អបរិបូរណ៌ មានសុភមង្គល និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត និងសូមឱ្យចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី រវាងខេត្ត កណ្ដាល-អានយ៉ាង កាន់តែរឹងមាំ ស្ថិតស្ថេរ យូរអង្វែង។

អត្ថបទទាក់ទង