រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកណ្តាល បើកសិក្ខាសាលាពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំង មេរោគអេដស៍ ជំងឺអេដស៍ និងការអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋម

++++++++++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងជាអនុប្រធាន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងមេរោគអេដស៍ ជំងឺអេដស៍ និងការអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋម ។សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងជំរុញការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ឱ្យបានជោគជ័យ ។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្កណ្តាលបាន មានប្រសាសន៍ថា៖សិក្ខាសាលានឹងពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងពេលអនុវត្ត គោលនយោបាយ និងលើកជាដំណោះស្រាយសម្រាប់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ យកទៅអនុវត្តបន្ត។ឯកឧត្តម អភិបាលរងខេត្ត បានបន្តថា៖ ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានទទួលភារកិច្ចសម្របសម្រួល តាមដានវាយតម្លៃការអនុវត្តគោលនយោបាយ និងបានរៀបចំរបាយការណ៍ស្តីពី វឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ ក្នុងខេត្តដាក់ជូនអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឆ្នាំ២០២៥ តាមរយៈកិច្ចប្រឹងប្រែងរួមគ្នា ជាលទ្ធផលនៃការអនុវត្តគោលនយោបាយ លើគោលដៅ៩៥-៩៥-៩៥ ខេត្តកណ្តាល សម្រេចបាន៩២-១០០-៩៨។ឯកឧត្តម បានបន្ថែមថា៖ លេខារដ្ឋានអេដស៍ខេត្ត សហការជាមួយអង្គការដៃគូ ក៏បានខិតខំធ្វើការ បញ្ជ្របការយល់ដឹងអំពីមេរោគអេដស៍ និងអំពីការរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរ ហើយកម្ពុជាបានបង្កើនទីតាំងធ្វើតេស្ត និងទីតាំងធ្វើតេស្តបញ្ជាក់មេរោគអេដស៍មួយចំនួនគួរឱ្យកត់សម្គាល់។ ការផ្តល់សេវាប្រឹព ក៏មានកំណើន ក៏ប៉ុន្តែមិនទាន់ដល់គោលដៅដែលបានកំណត់នៅឡើយ ចំណុចល្អសម្រាប់កម្ពុជាគឺ ការដាក់ឱ្យប្រើប្រាស់ឱសថ កាបូតេក្រាវៀ ប្រភេទចាក់ ដែលចាក់១ដងមានប្រសិទ្ធភាព២ខែ (CAB-PrEP: ជាវិធីបង្ការមុនពេលប្រព្រឹត្តប្រឈម)។ ការគ្របដណ្តប់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដល់អ្នកផ្ទុកមេរោគអេដស៍ ក្នុងខេត្តបានកើនឡើងដល់៧៤%។ ចំណែកឯការ បញ្ជ្របការយល់ដឹងបានធ្វើនៅតាម ក្រុង/ស្រុក សហគមន៍ បានធ្វើការបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍និងជំងឺអេដស៍ និងការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍។ឯកឧត្តម បានអោយដឹងថា៖ ដើម្បីឱ្យខេត្តកណ្តាលសម្រេចនូវគោលដៅ៩៥%ទី១ ដែលនៅខ្វះ៣%ទៀត គឺតម្រូវឱ្យ៖1. លេខារដ្ឋានអេដស៍ខេត្ត ដែលមានមន្ទីរសុខាភិបាលជាសេនាធិការ ត្រូវរៀបចំផែនការឆ្លើយតបគ្រប់ជ្រុងជ្រោយ កៀគរដៃគូសុខាភិបាលទាំងអស់ ដើម្បីជម្រុញក្រុមគោល ដៅប្រឈមមុខខ្ពស់ និងប្រជាពលរដ្ឋទូទៅឱ្យទៅទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ សេវាព្យាបាលបង្ការដោយថ្នាំប្រឹព សេវាព្យាបាលជំងឺកាមរោគ និងសេវាផ្សេងៗទៀត ដែលមាននៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ក្នុងខេត្ត2. ក្រុង ស្រុក ត្រូវមានផែនការ និងដំណើរសកម្មភាពរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺ ក្រុង ស្រុកនីមួយៗ អនុវត្តការប្រជុំគណៈកម្មាធិការឱ្យបានទៀងទាត់ 3. ក្រុង ស្រុក ត្រូវជំរុញដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ឃុំ សង្កាត់ ដាក់បញ្ចូលផែនការអេដស៍ទៅផែនការវិនិយោគ របស់ឃុំ សង្កាត់នីមួយៗ និងរាយការណ៍ អំពីវឌ្ឍនភាពប្រចាំត្រីមាសមកលេខារដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត។

អត្ថបទទាក់ទង