ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ ឆ្នាំ២០២៦ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តបណ្ដោះអាសន្ន។កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗជាច្រើន ដើម្បីធ្វើការអនុមត័សំរាប់អនុវត្តបន្តសំដៅធ្វើអោយការងារមានលទ្ធផលកាន់តែប្រសើរឡើង។









