រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ST Engineering និងក្រុមហ៊ុន Krislite

ខេត្តកណ្តាល៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ST Engineering និងក្រុមហ៊ុន Krislite នៅសាលប្រជុំសាលាខេត្តកណ្ដាល។សូមបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុន ST Engineering (Singapore Technologies Engineering Ltd) គឺជាក្រុមហ៊ុនបច្ចេកវិទ្យា និងវិស្វកម្មចម្រុះលំដាប់ពិភពលោក ដែល មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនការពារជាតិ និងវិស្វកម្មដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ី។ ចំពោះក្រុមហ៊ុន Krislite គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យផ្គត់ផ្គង់ និងចែកចាយឧបករណ៍បំភ្លឺ (Lighting Solutions) ដែលមានមូលដ្ឋានធំនៅប្រទេសសិង្ហបុរី និងមានប្រតិបត្តិការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។បន្ទាប់ពីជួបសម្តែងការគួរសម និងពិភាក្សាការងារ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញតំណាងក្រុមហ៊ុន ST Engineering និងក្រុមហ៊ុន Krisli ព្រមទាំងក្រុមការងារ ពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលខេត្តកណ្តាល ដែលកំពុងដំណើរការសាងសង់ស្ថិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

អត្ថបទទាក់ទង