រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

នាំកិច្ចប្រជុំអនុគណៈកម្មការល្បែងប្រជាប្រិយ និងការប្រគុំតន្ត្រី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បាន ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការល្បែងប្រជាប្រិយ និងការប្រគុំតន្ត្រី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៦ ដោយបានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុងតាខ្មៅ មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។សូមជម្រាបជូនថា អនុគណៈកម្មការនេះ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖- រៀបចំទីតាំង តុបតែងលម្អ និងសម្ភារៈសម្រាប់លេងល្បែងប្រជាប្រិយ (បោះអង្គញ់, ចោលឈូង, ទាញព្រ័ត្រ, លាក់កន្សែង..) សម្រាប់ជូនសាធារណជនលេងកម្សាន្ត ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ- ចងក្រងរបៀប នៃការលេងល្បែងប្រជាប្រិយខ្មែរឱ្យមានរបៀបរៀបរយ ដើម្បីរក្សាអត្តសញ្ញាណ និងផ្តល់ភាពងាយស្រួលដល់អ្នកចង់ចូលលេងក្នុងពិធីសង្ក្រាន្ត- ផ្សព្វផ្សាយ អត្តសញ្ញាណជាតិ តាមរយៈការរៀបចំកម្មវិធីបែបប្រពៃណី វប្បធម៌ និងសាសនា កម្មវិធីល្បែងប្រជាប្រិយ និងរបាំប្រជាប្រិយ ប្រពៃណីខ្មែរ ឱ្យបានទូលំទូលាយ- សហការជាមួយអាជ្ញាធរ ស.ស.យ.កនិងសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ដើម្បីរៀបចំ និងចូលរួមសកម្មភាពលេងល្បែងប្រជាប្រិយនានា សម្រាប់រយៈពេល ៣ថ្ងៃ បង្កភាពសប្បាយរីករាយក្នុងពិធី ដោយប្រកាន់នូវការលើកកម្ពស់អត្តសញ្ញាណជាតិ. វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។- សហការ និងសម្របសម្រួលជាមួយក្រុមការងារប្រគុំតន្ត្រីរបស់ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ឯ.ក - សហការជាមួយក្រុមហ៊ុន បញ្ច្រាបសារដឹងគុណ និងចងចាំនូវការលះបង់របស់វីរៈកងទ័ព និងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ តាមរយៈពិធីករ និងសិល្បករ។- ទទួលភារកិច្ចផ្សេងៗ តាមការចាត់ចែងរបស់គណៈកម្មការរៀបចំសង្ក្រាន្ត។

អត្ថបទទាក់ទង