ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំអនុគណៈកម្មការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មការ រៀបចំសង្ក្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។








