រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅបុរីសិរីមង្គល

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ម៉ា ណូរ៉ាវីន អគ្គនាយករង នៃរដ្ឋាករទឹកស្ទយ័តក្រុងភ្នំពេញ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅបុរីសិរីមង្គល ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ មន្ត្រីជំនាញ និងប្រជាពលរដ្ឋរស់នៅបុរីសិរីមង្គល នៅសាលប្រជុំសាលាខេត្តកណ្តាល។គោលបំណងក្នុងកិច្ចប្រជុំនេះ គឺដើម្បី ផ្សព្វផ្សាយអំពីបណ្តាគោលការណ៍នៃការប្រើប្រាស់ទឹកស្អាត និងបានព្យាយាមជួបពន្យល់តំណាងប្រជាពលរដ្ឋអំពីការចំណាយរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

អត្ថបទទាក់ទង