រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ ភូមិគំរូ “ សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទចំនួន ៥១ភូមិ សម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។ពិធីនេះក៏មានការអញ្ជើញពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី-ខេត្ត គណ:កម្មការវាយតម្លៃការអភិវឌ្ឍន៍ភូមិគំរូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី-ខេត្ត ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) តំណាងដៃគូពាក់ព័ន្ធអាជ្ញាធរខេត្ត ក្រុមប្រឹក្សាឃុំ សង្កាត់ពាក់ព័ន្ធ ព្រមទាំងគណ:កម្មាធិការអភិវឌ្ឍន៍ភូមិគោលដៅទាំង ៥១ភូមិ។







