រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម សម្ភារៈតុបតែង វត្ថុអនុស្សាវរីយ៍ និងរូបគំនូរ សម្រាប់លម្អក្នុងផ្ទះ របស់ក្រុមហ៊ុន TAI SHING HOME FURNISHING (CAMBODIA) CO., LTD.

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម សម្ភារៈតុបតែង វត្ថុអនុស្សាវរីយ៍ និងរូបគំនូរ សម្រាប់លម្អក្នុងផ្ទះ របស់ក្រុមហ៊ុន TAI SHING HOME FURNISHING (CAMBODIA) CO., LTD.ដែលមានទីតាំងស្ថិតនៅភូមិស្រែអំព្រុំ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពីអជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ២៥៩នាក់ ក្នុងនោះបរទេសចំនួន ៩នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ៣២៤នាក់ ក្នុងនោះបរទេសចំនួន ៩នាក់។

អត្ថបទទាក់ទង