ស្រុកកៀនស្វាយ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក ជា សុរក្សា អភិបាលរងស្រុកកៀនស្វាយ តំណាងលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ស្ដីពីលិខិតលេខ ៦០០/២៦ សជណ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការហាមឃាត់ការទប់ស្កាត់ការសាងសង់ ការលក់ដូរ ការធ្វើអាជីវកម្ម ការដាក់ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្មគ្មានច្បាប់អនុញ្ញាត និងការុះរើសំណង់នៅលើដីផ្លូវសាធារណៈ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងលិខិតលេខ ០៦៣/២៦ សជណ របស់រដ្ឋបាលស្រុកកៀនស្វាយ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងរបៀបរៀបរយ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្តស្រុកកៀនស្វាយ។




