រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកាត់ដេរ និងចាក់ (សម្លៀកបំពាក់ មួក កន្សែងបង់ក ស្រោមដៃ ស្រោមជើង ស្រោមពាក់ក ម៉ាស់ ម៉ាស់ពាក់ភ្នែក កាសត្រចៀកការពារត្រជាក់ ខោត្រនាប់ អាវត្រនាប់ និងភួយ) របស់ក្រុមហ៊ុន SPRINGACE TEXTILE (CAMBODIA) CO., LTD.

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកាត់ដេរ និងចាក់ (សម្លៀកបំពាក់ មួក កន្សែងបង់ក ស្រោមដៃ ស្រោមជើង ស្រោមពាក់ក ម៉ាស់ ម៉ាស់ពាក់ភ្នែក កាសត្រចៀកការពារត្រជាក់ ខោត្រនាប់ អាវត្រនាប់ និងភួយ) របស់ក្រុមហ៊ុន SPRINGACE TEXTILE (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅសួនឧស្សាហកម្ម ស៊ូចូវ ផ្លូវជាតិលេខ២១ ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ១,៤១៥នាក់ ក្នុងនោះបរទេសចំនួន ១៨នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ១,៨០៥នាក់ ក្នុងនោះបរទេសចំនួន ១៨នាក់។

អត្ថបទទាក់ទង