រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល នាំយកគ្រឿង ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្រុកកណ្តាលស្ទឹង

++++++++++​ខេត្តកណ្តាល៖ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាងអភិបាលរងខេត្តកណ្ដាល បាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ជាច្រើន ក៏ដូចជាថវិកាមួយចំនួន ទៅប្រគល់ជូនដល់មណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្រុកកណ្តាលស្ទឹង ដើម្បីចូលរួមចំណែកក្នុងការជួយសម្រួលដល់ការស្នាក់នៅ និងការព្យាបាលបងប្អូនដែលកំពុងទទួលសេវាស្តារនីតិសម្បទា។​ក្នុងឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការនាំយកអំណោយមកផ្តល់ជូននាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខុមាលភាពរបស់បងប្អូនដែលកំពុងស្នាក់នៅទីនេះ។ ជាមួយគ្នានេះ លោកជំទាវ បានជំរុញដល់មណ្ឌលត្រូវយកចិត្តទុកដាក់ចំពោះបងប្អូនដែលបានទទួលការស្ថានីតិសម្បទាទាំងអស់ និងខិតខំព្យាបាល ដើម្បីឆាប់បានត្រឡប់ទៅជួបជុំគ្រួសារ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិវិញ។ អំណោយដែលបានប្រគល់ជូនរួមមាន៖ អង្ករចំនួន ៥០០០គីឡូ,មី ចំនួន១០០កេស,ទឹកបរិសុទ្ធ៣០០កេស,ភេសជ្ជៈ៥០កេស,ត្រីខកំប៉ុង ៥០យួរ,ទឹកត្រី២០យួរ,ទឹកស៊ីអ៉ីវ២០យួរ,ឃីត មុងភួយ ២០០ឈុត,ក្រមាចំនួន១០០ក្រមានិងថវិកាចំនួន១០លានរៀល។​ជាការឆ្លើយតប លោក រឿន រិទ្ធីដែត ប្រធានមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តកណ្តាល ដែលតែងតែផ្តល់ការគាំទ្រ ទាំងផ្នែកស្មារតី និងសម្ភារៈ ដែលនេះជាកម្លាំងចិត្តយ៉ាងធំធេងសម្រាប់មន្ត្រី និងអ្នកកំពុងទទួលការព្យាបាលទាំងអស់នៅក្នុងមណ្ឌល។​គួរបញ្ជាក់ផងដែរថា៖ស្ថិតិជនរងគ្រោះ ដែលបានទទួលការស្ថានីតិសម្បទាក្នុងឆ្នាំ២០២៦ គិតថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានចំនួន ៤,៣៣៤នាក់ (ស្រី ២៣៦នាក់) ក្នុងនោះបានធ្វើសមាហរណកម្ម ចំនួន ២,០៥៥នាក់ (ស្រី ១១៨នាក់) នៅសល់ជាក់ស្តែង ចំនួន ២,២៧៩នាក់ (ស្រី ១១៨នាក់) ។

អត្ថបទទាក់ទង