រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញ និងលើកទឹកចិត្ត ដល់កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តការខិតខំក្នុងការងារបង្ក្រាបបទល្មើស Scam online

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញ និងលើកទឹកចិត្ត ដល់កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តការខិតខំក្នុងការងារបង្ក្រាបបទល្មើស Scam online ឱ្យបានជោគជ័យបន្ថែមទៀតនៅក្នុងដំណាក់កាលទី២ ធ្វើយ៉ាងណាត្រូវលុបបំបាត់ឱ្យអស់បញ្ហា Scam online ក្នុងមូលដ្ឋានខេត្តកណ្ដាល ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត។ ឯកឧត្តម គួច ចំរើន បានជំរុញដូច្នេះ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែមីនា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងកម្លាំងមានសមត្ថកិច្ចផងដែរ។

អត្ថបទទាក់ទង