រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែមីនា ឆ្នាំ២០២៦

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់ រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តខិតខំរៀបចំសណ្ដាប់ធ្នាប់ក្នុងការលក់ដូរតាមផ្លូវសាធារណៈ ទប់ស្កាត់ការលក់ដូរលើចិញ្ចើមផ្លូវ ការតសំយ៉ាប និងការដាក់ផ្ទាំផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗរំលោភចិញ្ចឹមផ្លូវ ដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ គ្មានសោភ័ណភាព គ្មានសណ្តាប់ធ្នាប់ និងមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង ដូច្នេះដើម្បីសោភ័ណភាព និងសេចក្តីថ្លៃថ្នូររបស់យើងទាំងអស់គ្នា អាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវតែចាត់វិធានការដោះស្រាយឱ្យបានសមស្រប។ ឯកឧត្តម គួច ចំរើន បានស្នើឡើងដូច្នេះ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែមីនា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងកម្លាំងមានសមត្ថកិច្ចផងដែរ។

អត្ថបទទាក់ទង