+++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅអនុវត្តការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរក្រុង ស្រុកទាំង១៣ កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះដែរអង្គប្រជុំបានលើកឡើងនូវបញ្ហាប្រឈម និងការពិភាក្សារកដំណោះស្រាយ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានបញ្ជាក់ថា៖ យើងត្រូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរដែនដីក្នុងការគ្រប់គ្រង និងតាមដានមុខសញ្ញាចាស់ និងថ្មីឱ្យបានហ្មត់ចត់។ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការងារអាទិភាពដែលទាមទារឱ្យមានការចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាពផ្ទៃក្នុង ដើម្បីឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានជំរុញដល់មន្ទីរពាក់ព័ន្ធសូមចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយ តាមសាលារៀន សហគមន៍ក្នុងមូលដ្ឋាន នូវបញ្ហាគ្រឿងញៀននេះ និងសូមឱ្យមន្ត្រីទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងសហការគ្នាឱ្យបានស្អិតរមួត ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងសង្គម។









