រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមចិញ្ចើមផ្លូវសងខាងផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ១៤ ក្នុងភូមិត ក្នុងភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្តាល

បន្ទាប់ពីបានជូនដំណឹង និងបានធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ស្ដីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមចិញ្ចើមផ្លូវសងខាងផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ១៤ ក្នុងភូមិត ក្នុងភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកលើកដែក ដឹកនាំដោយ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានចាប់ផ្តើមសំអាតបរិស្ថានអនាម័យតាមផ្លូវជាតិលេខ១ ពីព្រំប្រទល់ស្រុកកៀនស្វាយ។ គូសបញ្ជាក់ផងដែរថាការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមចិញ្ចើមផ្លូវសងខាងផ្លូវជាតិលេខ១ នៅពេលនេះគឺធ្វើឡើងក្នុងគោលបំណង ដើម្បីរបៀបរៀបរយ សណ្តាប់ធ្នាប់ ផ្លូវសាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍ និងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព ក្នុងភូមិសាស្ត្រស្រុកលើកដែក ក៏ដូចជាខេត្តកណ្តាលផងដែរ។ ក្នុងឱកាសចុះសំអាតបរិស្ថានអនាម័យនៅតាមផ្លូវជាតិលេខមួយនេះដែរ លោកអភិបាលស្រុកលើកដែក បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម ដែលកំពុងលក់ដូរ ដាក់តាំងឧបករណ៍ សម្ភារ ទំនិញ ស្លាកយីហោ និងសំណង់ផ្សេងៗជាដើមដែលកំពុងរំលោភយកផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ត្រូវបញ្ឈប់ការលក់ដូរ និងដាក់តាំងលក់សម្ភារផ្សេងៗ លើចិញ្ចើមផ្លូវសាធារណៈ។ ត្រូវបញ្ឈប់រាល់ការសាងសង់សំណង់ផ្សេងៗ លើដីចំណីផ្លូវសាធារណៈចាប់ពីពេលនេះតទៅ។ ត្រូវបញ្ឈប់រាល់ការចតរទេះ រ៉ឺម៉ក ឬមធ្យោបាយផ្សេងៗ លក់ដូរលើចិញ្ចើមផ្លូវសាធារណៈ។ ត្រូវរុះរើសំណង់មិនរៀបរយលើចិញ្ចើមផ្លូវសាធារណៈដោយស្ម័គ្រចិត្ត។

អត្ថបទទាក់ទង